មហាវិទ្យាល័យ
មហាវិទ្យាល័យធនធាន បរិស្ថាន និងសម្ភារៈ

https://zyhjcl.gxu.edu.cn/English.htm

មហាវិទ្យាល័យធនធាន បរិស្ថាន និងសម្ភារៈត្រូវបានបង្កើតឡើងក្នុងខែមិថុនាឆ្នាំ 2017ដោយការរួមបញ្ចូលគ្នារវាងមហាវិទ្យាល័យដែលមានស្រាប់ចំនួនបីគឺ មហាវិទ្យាល័យ ធនធាន និងលោហធាតុ មហាវិទ្យាល័យបរិស្ថាន ក៏ដូចជាមហាវិទ្យាល័យវិទ្យាសាស្ត្រ និងវិស្វកម្មសម្ភារៈ។ មហាវិទ្យាល័យនេះត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍនៃគម្រោង "Double First-Class" និងពង្រឹងការសិក្សាពហុជំនាញ។ នៅខែវិច្ឆិកាឆ្នាំដដែល ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មឈើរបស់មហាវិទ្យាល័យព្រៃប្រឹក្សាក៏ត្រូវបានដាក់បញ្ចូលបន្ថែមទៅក្នុងមហាវិទ្យាល័យថ្មីនេះផងដែរ។បច្ចុប្បន្ននេះមហាវិទ្យាល័យធនធាន បរិស្ថាន និងសម្ភារៈមានមុខជំនាញFirst-class” ចំនួន 3 និងជំនាញកម្រិតថ្នាក់បរិញ្ញាបត្រចំនួន 5។

ខេត្តក្វាងស៊ីសម្បូរទៅដោយធនធានធម្មជាតិ អ្នកមានទេពកោសល្យ និងទេសភាពដ៏ស្រស់ស្អាត។មហាវិទ្យាល័យនេះត្រូវបានដឹកនាំដោយគោលការណ៍អប់រំនៃ "ការការពារប្រទេសចិន និងការអភិវឌ្ឍខេត្តក្វាងស៊ី" និងបាវចនាសាលា "ឧស្សាហ៍ព្យាយាម ភាពស្មោះត្រង់ ការរៀនសូត្រ និងការច្នៃប្រឌិត" ។ក្រោមផលដែលបានបន្សល់ពីប្រពៃណីប្រវត្តសាស្ត្រក៏ដូចជាការរំពឹងទុករបស់ដូនតា មហាវិទ្យាល័យបានប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលអ្នកជំនាញFirst-class”ដើម្បីអភិវឌ្ឍន៍ប្រទេសនិងតំបន់ស្វយ័តខេត្តក្វាងស៊ីជនជាតិជាំងឲ្យបានល្អបន្ថែមទៀត។

មហាវិទ្យាល័យមានប្រវត្តិជាយូរមកហើយគិតចាប់ពីឆ្នាំ1928 នៅពេលដែលក្រុមអ្នកប្រាជ្ញក្នុងស្រុកដ៏ល្បីល្បាញដូចជាលោកMa Junwu, Li Siquang, He Jie, Cai Chengyun, Zheng Jianxuan និង Wang Zhanxin បានមកបង្រៀន និងធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងសាកលវិទ្យាល័យក្វាងស៊ី ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាលបុគ្គលិកជំនាញ ព្រមទាំងបច្ចេកទេសមួយចំនួនធំសម្រាប់ប្រទេស និងខេត្តក្វាងស៊ី។ សព្វថ្ងៃនេះ មហាវិទ្យាល័យបានអភិវឌ្ឍទៅជាស្ថាប័នបង្រៀន និងស្រាវជ្រាវ ដែលរួមបញ្ចូលការអប់រំថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត។ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិកមហាវិទ្យាល័យទាំងអស់ កម្មវិធីសិក្សាវិទ្យាសាស្ត្រសម្ភារៈបានឈានដល់កម្រិតកំពូល 1% របស់វិញ្ញាសា ESI នៅទូទាំងពិភពលោកក្នុងឆ្នាំ 2015 ហើយកម្មវិធីសិក្សាបរិស្ថាន/បរិស្ថានវិទ្យាក៏ឈានចូលដល់កម្រិតកំពូល 1% នៃវិញ្ញាសា ESI នៅទូទាំងពិភពលោកក្នុងឆ្នាំ2021ដូចគ្នាផងដែរ ។

បច្ចុប្បន្ន មហាវិទ្យាល័យមានបុគ្គលិកចំនួន 167នាក់ ក្នុងនោះរួមមានគ្រូបង្រៀនពេញម៉ោងចំនួន 125រូប។ សាស្ត្រាចារ្យចំនួន 39 រូប នឹងសាស្ត្រាចារ្យជាន់ខ្ពស់ផ្សេងៗផងដែរ ព្រមទាំងសាស្ត្រាចារ្យរងចំនួន 34 រូប និងសាស្ត្រាចារ្យរងផ្សេងៗទៀត។ មហាវិទ្យាល័យនេះមានបុគ្គលិកដែលមានសញ្ញាប័ត្របណ្ឌិត ចំនួន 117រូប គ្រូដឹកនាំថ្នាក់បណ្ឌិតចំនួន 26 រូប និងគ្រូដឹកនាំថ្នាក់អនុបណ្ឌិតចំនួន 119 រូប។ ក្រៅពីនេះក៏មានអ្នកមានទេពកោសល្យកម្រិតខ្ពស់នៅក្នុងវិស័យផ្សេងៗចំនួន 19រូបផងដែរ ។ មហាវិទ្យាល័យនេះមាននិស្សិតសរុបចំនួន 3056 នាក់ ក្នុងនោះរួមមាននិស្សិតថ្នាក់បរិញ្ញាបត្រចំនួន1953នាក់និងនិស្សិតអនុបណ្ឌិតចំនួន1103នាក់។

បច្ចុប្បន្នមហាវិទ្យាល័យមានមុខជំនាញបរិញ្ញាបត្រចំនួនប្រាំគឺ៖ ជំនាញវិស្វកម្មធនធានរ៉ែ ជំនាញវិស្វកម្មបរិស្ថាន ជំនាញវិស្វកម្មបង្កើតនិងត្រួតពិនិត្យសម្ភារៈ ជំនាញវិទ្យាសាស្ត្រនិងវិស្វកម្មសម្ភារៈ ក៏ដូចជាជំនាញវិទ្យាសាស្ត្រឈើ និងវិស្វកម្ម។ ថ្នាក់អនុបណ្ឌិតមានជំនាញចំនួន ៣គឺ ជំនាញវិស្វកម្មរ៉ែ ជំនាញវិទ្យាសាស្ត្រនិងវិស្វកម្មបរិស្ថាន ក៏ដូចជាជំនាញវិទ្យាសាស្ត្រនិងវិស្វកម្មសម្ភារៈ ។ ថ្នាក់អនុបណ្ឌិតបច្ចេកទេសមានជំនាញចំនួន ២គឺ ជំនាញវិស្វកម្មសម្ភារៈ និងគីមី (វិស្វកម្មសម្ភារៈ វិស្វកម្មព្រៃឈើ) និង ជំនាញធនធាន និងបរិស្ថាន (វិស្វកម្មបរិស្ថាន វិស្វកម្មរ៉ែ)។ នៅខែកក្កដាឆ្នាំ2021ជំនាញវិទ្យាសាស្ត្រ និងសម្ភារះបានទទួលចំណាត់ថ្នាក់ A ដែលជាកម្មវិធីសិក្សាពិសេសប្រចាំខេត្តក្វាងស៊ី ។ ជំនាញវិទ្យាសាស្ត្រសម្ភារ:និងវិស្វកម្ម ជំនាញវិស្វកម្មរ៉ែ ជំនាញវិទ្យាសាស្ត្រនិងវិស្វកម្មឈើ និងជំនាញវិស្វកម្មបរិស្ថាននៅក្នុងមហាវិទ្យាល័យរបស់យើងត្រូវបានដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ជំនាញថ្នាក់ជាតិដំបូងគេក្នុងខេត្តក្វាងស៊ី។ ជំនាញវិស្វកម្មធនធានរ៉ែ និង ជំនាញវិទ្យាសាស្ត្រវិស្វកម្មឈើ គឺជាមុខជំនាញឯកទេសលំដាប់ថ្នាក់ជាតិ។ ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មសម្ភារៈ និងជំនាញវិទ្យាសាស្ត្រនិងវិស្វកម្មឈើ បានចាត់ចូលក្នុងគម្រោងជំនាញសាកល្បងកំណែទម្រង់ឯកទេសថ្នាក់ជាតិផងដែរ រីឯជំនាញវិស្វកម្មបរិស្ថាន និងវិទ្យាសាស្ត្រសម្ភារៈ និងជំនាញវិស្វកម្មក៏ត្រូវបានដាក់បញ្ចូលក្នុង "កម្មវិធីអប់រំ និងបណ្តុះបណ្តាលវិស្វករឆ្នើម" របស់ក្រសួងអប់រំដូចគ្នាផងដែរ។

មហាវិទ្យាល័យសង្កត់ធ្ងន់លើការស្រាវជ្រាវវិទ្យាសាស្ត្រ រួមបញ្ចូលការស្រាវជ្រាវជាមួយការអប់រំ បណ្តុះទេពកោសល្យ ថែមទាំងបានបង្កើតវេទិកាស្រាវជ្រាវ និងបង្រៀនវិទ្យាសាស្ត្រកម្រិតខ្ពស់ និងវេទិកាកម្មវិធីបច្ចេកវិទ្យាមួយចំនួនរួមមាន៖ មន្ទីរពិសោធន៍សំខាន់ថ្នាក់ជាតិចំនួនមួយកន្លែងដែលបង្កើតឡើងដោយរដ្ឋាភិបាលខេត្តនិងក្រសួង  មន្ទីរពិសោធន៍សំខាន់ចំនួនមួយកន្លែងរបស់ក្រសួងអប់រំ  វេទិកាស្រាវជ្រាវសំខាន់ៗរបស់ខេត្តក្វាងស៊ីចំនួនពីរកន្លែង មជ្ឈមណ្ឌលស្រាវជ្រាវរបស់ខេត្តក្វាងស៊ីចំនួនពីរកន្លែង  មជ្ឈមណ្ឌលស្រាវជ្រាវលើនវានុវត្តន៍របស់ខេត្តក្វាងស៊ីចំនួនពីរកន្លែង មន្ទីរពិសោធន៍សាកលវិទ្យាល័យក្វាងស៊ីសំខាន់ៗចំនួនបីកន្លែង ក៏ដូចជាស្ថាប័នស្រាវជ្រាវផ្សេងៗមួយចំនួនទៀតផងដែរ។

មហាវិទ្យាល័យបានផ្តោតលើការស្រាវជ្រាវចំពោះវិទ្យាសាស្ត្រពាក់ព័ន្ធនឹងធនធានពិសេសនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តក្វាងស៊ី  លទ្ធផលស្រាវជ្រាវបានបម្រើដល់ការអភិវឌ្ឍន៍ក្នុងតំបន់។ មហាវិទ្យាល័យបានឈ្នះពានរង្វាន់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗជាច្រើនដូចជា ពានរង្វាន់ ការរួមចំណែកពិសេសផ្នែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃខេត្តក្វាងស៊ី និងពានរង្វាន់ វិទ្យាសាស្ត្រធម្មជាតិក្វាងស៊ី ។ ក្រៅពីនេះមហាវិទ្យាល័យក៏បានអនុវត្ត និងបញ្ចប់គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗថ្នាក់ជាតិ និងថ្នាក់ខេត្តជាច្រើនផងដែរ។  ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមហាវិទ្យាល័យបានទទួលគម្រោងស្រាវជ្រាវថ្មីៗចំនួន 498 ដែលគិតជាមូលនិធិស្មើរនឹង 260លានយ័ន។ ក្នុងនោះគម្រោងថ្នាក់ជាតិចំនួន 81 ដែលទទួលបានមូលនិធិចំនួន 40,272 លានយ័ន និងគម្រោងថ្នាក់ខេត្តចំនួន 124 ដែលទទួលបានមូលនិធិចំនួន 140 លានយ័ន។ លើសពីនេះ មានគម្រោង R&D សំខាន់ៗថ្នាក់ជាតិថ្មីចំនួន 4 និងគម្រោងមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រធម្មជាតិជាតិចំនួន 77 បន្ថែមទៀត។ មិនត្រឹមតែប៉ុនេះថែមទាំងមានគម្រោងផ្សេងៗទៀតដូចជា គម្រោងអភិវឌ្ឍន៍ជំរុញនវានុវត្តន៍ក្វាងស៊ីថ្មីចំនួន 28  គម្រោងផែនការ R&D សំខាន់ៗ9 គម្រោង មូលដ្ឋានគ្រឹះវិទ្យាសាស្ត្រធម្មជាតិក្វាងស៊ី63 គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្វាងស៊ី16  គម្រោងមូលដ្ឋានបច្ចេកវិទ្យា និងទេពកោសល្យ និងគម្រោងផ្សេងៗទៀតចំនួន 8។ ឯកសារសិក្សាស្រាវជ្រាវសរុបចំនួន 1,582 ត្រូវបានចេញផ្សាយ រួមមានឯកសារស្រាវជ្រាវចំនួន 167 ត្រូវបានបោះពុម្ពនៅលើទស្សនាវដ្តី Nature Communications and Nano Energy ហើយនឹងសៀវភៅចំនួន 21 ប្រភេទត្រូវបានបោះពុម្ព។ មហាវិទ្យាល័យបានទទួលប៉ាតង់ការច្នៃប្រឌិតចំនួន 213 ជាមួយនឹងការផ្ទេរប៉ាតង់ចំនួន13 ដែលបង្កើតបានជាទឹកប្រាក់សរុបចំនួន 5,828 លានយ័ន។ ថែមទាំងបានឈ្នះពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន 16 ផ្សេងៗគ្នា រួមទាំងពានរង្វាន់ស្រាវជ្រាវថ្នាក់ខេត្តចំនួន 12ផងដែរ ។

ការសាងសង់ និងអភិវឌ្ឍន៍មហាវិទ្យាល័យ និងបន្ទប់ពិសោធន៍សំខាន់ៗ បានទទួលការគាំទ្រ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងអ្នកជំនាញគ្រប់លំដាប់ថ្នាក់។ លោក Wang Yang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) និងលេខាបក្ស លោក Han Qide អ្នកសិក្សានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងជាអតីតអនុប្រធានគណៈកម្មាធិការជាតិលើកទី12 នៃ CPPCC លោក Huang Wei អតីតអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Liu Xiaoming លេខារងគណៈកម្មាធិការបក្សតំបន់ស្វយ័ត  លោកHuang Junhua និង Xu Xianhui អនុប្រធានតំបន់ស្វយ័ត លោក Lei Chaozi អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងព័ត៌មាននៃក្រសួងអប់រំ លោក Fan Hailin អគ្គនាយករងនៃនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ លោក Li Guozhong លេខាបក្សនៃនាយកដ្ឋានតំបន់ស្វយ័តនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងលោក Jia Xingchao លោក Li Kechun និងលោក Tang Xianlai អគ្គនាយករងនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាតំបន់ស្វយ័ត បានចុះទៅសិក្សានៅមហាវិទ្យាល័យដើម្បីផ្តល់ការណែនាំ និងលើកទឹកចិត្ត និងគាំទ្រមហាវិទ្យាល័យក្នុងការកសាងវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រកម្រិតខ្ពស់ និងពង្រឹងសមត្ថភាពទាក់ទាញទេពកោសល្យ បំប្លែងសមិទ្ធិផល និងផ្តល់សេវាកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

មហាវិទ្យាល័យយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអប់រំសីលធម៌ និងបណ្តុះស្មារតីសិស្សានុសិស្សអំពីទំនួលខុសត្រូវសង្គម និងសមូហភាព។ ប្រកាន់ខ្ជាប់នូវគោលការណ៍បណ្តុះទេពកោសល្យសម្រាប់បក្ស និងប្រទេស។ មហាវិទ្យាល័យបានលើកទឹកចិត្ត និងណែនាំសិស្សឱ្យចូលរួមក្នុងការអនុវត្តសង្គម សេវាកម្មស្ម័គ្រចិត្ត សកម្មភាពវប្បធម៌ និងកីឡា។ ការសម្តែងរបស់សិស្សានុសិស្សស្ម័គ្រចិត្តត្រូវបានកោតសរសើរយ៉ាងទូលំទូលាយទាំងក្នុង និងក្រៅបរិវេណមហាវិទ្យាល័យ។ និស្សិតស្ម័គ្រចិត្តដែលបម្រើការានារដូវក្ដៅបានទទួលពានរង្វាន់ "អង្គការសេវាកម្មស្ម័គ្រចិត្តយុវជនឆ្នើម" នៅទីក្រុងណាននីង ហើយក្រុមនិស្សិតស្ម័គ្រចិត្តបានឈ្នះពានរង្វាន់ "ពានរង្វាន់ប្រតិបត្តិការល្អបំផុតសម្រាប់សេវាកម្មស្ម័គ្រចិត្តដែលគាំទ្រដោយគម្រោងរដ្ឋាភិបាល " ប្រចាំទីក្រុងណាននីង។ មហាវិទ្យាល័យលើកទឹកចិត្តការអនុវត្ត និងសង្កត់ធ្ងន់លើការអនុវត្តអ្វីដែលបានសិក្សារ។វាបានរៀបចំយ៉ាងសកម្មឲសិស្សានុសិស្សចូលរួមក្នុងការប្រកួតការសិក្សា។ មហាវិទ្យាល័យបានទទួលលទ្ធផលឆ្នើមក្នុងការប្រកួតប្រជែងផ្សេងៗដូចជាការប្រកួតប្រជែងការច្នៃប្រឌិត និងសហគ្រិនភាពរបស់សិស្សសាលាអន្តរជាតិ "Internet Plus" របស់សាលាអន្តរជាតិ ការប្រកួតពានរង្វាន់សិស្សសាលាជាតិ "Challenge Cup" ការប្រលងការងារសិក្សា និងវិទ្យាសាស្ត្រក្រៅម៉ោងរបស់សាលា និងកម្មវិធី Metallographic របស់សិស្សសាលាជាតិ ក៏ដូចជាការប្រកួតប្រជែងជំនាញផងដែរ។ ក្នុងឆ្នាំ2021 និង2022 មហាវិទ្យាល័យបានឈ្នះមេដាយមាសអន្តរជាតិលើកទី 7 និងទី 8 របស់ប្រទេសចិនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិនៃកម្មវិធី "Internet Plus"ការប្រកួតប្រជែងច្នៃប្រឌិត និងសហគ្រិនភាពរបស់សិស្សមហាវិទ្យាល័យផងដែរ ។

មហាវិទ្យាល័យបានប្តេជ្ញាចិត្តចំពោះការបង្កើតថ្មីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្តោតលើការអភិវឌ្ឍន៍នៃខេត្តក្វាងស៊ី និងខិតខំដោះស្រាយបញ្ហាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗដែលកំពុងប្រឈមមុខដោយឧស្សាហកម្មពាក់ព័ន្ធនៅក្នុងខេត្តក្វាងស៊ី ដូចជាសម្ភារៈការជីកយករ៉ែ ការការពារបរិស្ថាន និងរថយន្ត។ វាបានបង្កើតភាពជាដៃគូស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាជាមួយសហគ្រាសឆ្អឹងខ្នងជាច្រើន។ បច្ចុប្បន្ននេះមហាវិទ្យាល័យបានបង្កើតទម្រង់ផ្សេងៗនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្ម-សាកលវិទ្យាល័យ-ស្រាវជ្រាវ ជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវជាង80 អង្គភាពស្រាវជ្រាវវិទ្យាសាស្ត្រ និងសហគ្រាសផលិតក្នុងឧស្សាហកម្មដូចជា ការជីកយករ៉ែ លោហធាតុ ការការពារបរិស្ថាន ការផ្គត់ផ្គង់ទឹក ការកែច្នៃអាលុយមីញ៉ូម  ដែក  អគារស៊ីម៉ងត៍ សមា្ភរៈមេកានិច  រថយន្ត  ថាមពលថ្មី  សមា្ភរៈថ្មី និងដំណើរការកែច្នៃនៃឈើផងដែរ។ វាបានចូលរួមក្នុងការដោះស្រាយការលំបាកផ្នែកបច្ចេកវិទ្យាសំខាន់ៗដែលសហគ្រាសជួបប្រទះ និងជំរុញការផ្លាស់ប្តូរសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។សមត្ថភាពទាំងនេះបានដើរតួយ៉ាងវិជ្ជមានក្នុងការបម្រើសេដ្ឋកិច្ចក្នុងស្រុកនិងការអភិវឌ្ឍន៍សង្គមដើម្បីពង្រឹងបន្ថែមជាបន្តបន្ទាប់។ មហាវិទ្យាល័យថែមទាំងសង្កត់ធ្ងន់លើការស្រាវជ្រាវជាមូលដ្ឋាន យកចិត្តទុកដាក់លើព្រំដែនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រកម្រិតខ្ពស់ រួមផ្សំជាមួយនឹងតម្រូវការរបស់ខេត្តក្វាងស៊ី ដោយហេតុនេះបន្តផ្តល់កម្លាំងរុញច្រានថ្មីសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្វាងស៊ី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មហាវិទ្យាល័យកំពុងសិក្សាលើវិស័យសម្ភារៈ និងឧបករណ៍ថាមពលថ្មី សម្ភារៈនិងឧបករណ៍អេឡិចត្រូនិកទំនើបៗ ការទាញយកលោហៈពិសេសដែលមានភាពបរិសុទ្ធខ្ពស់ ទ្រឹស្តីនិងរូបមន្តបំបែកសារធាតុរ៉ែពិសេស ដ្យាក្រាមដំណាក់កាលលោហៈធាតុ ការអភិវឌ្ឍន៍សម្ភារៈជីវម៉ាស់ និងកម្មវិធីបច្ចេកវិទ្យាផងដែរ។ អ្នកប្រាជ្ញនៃសាលាបានបោះពុម្ភឯកសារស្រាវជ្រាវកម្រិតខ្ពស់មួយចំនួនធំ ហើយទទួលបានប៉ាតង់ជាច្រើន ផលិតជាបណ្តុំនៃលទ្ធផលកម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក៏ដូចជាបណ្តុះបណ្តាលជំនាញឆ្អឹងខ្នងផ្នែកបច្ចេកទេសនិងជំនាញមួយចំនួនធំផងដែរ។

មហាវិទ្យាល័យផ្តល់តម្លៃដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងស្វែងរកឱកាសយ៉ាងសកម្មសម្រាប់កិច្ចសហការ និងការអភិវឌ្ឍន៍ជាមួយស្ថាប័នមកពីតំបន់អាស៊ាន និងក្រៅប្រទេស។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ យើងបានធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំសន្និសីទសិក្សាអន្តរជាតិជាច្រើន ហើយបានបង្កើតការបណ្តុះបណ្តាលរួមគ្នា និងទំនាក់ទំនងផ្លាស់ប្តូរការសិក្សាជាមួយវិទ្យាល័យ និង ស្ថាប័នស្រាវជ្រាវនៅសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី ចក្រភពអង់គ្លេស សិង្ហបុរី ថៃ និងប្រទេសផ្សេងៗទៀត។ អ្នកប្រាជ្ញប្រចាំមហាវិទ្យាល័យបានសហការលើឯកសារស្រាវជ្រាវកម្រិតខ្ពស់ជាង70ច្បាប់ ដោយបែបនេះវាបានជួយបង្កើនឥទ្ធិពលសិក្សាអន្តរជាតិរបស់ខ្លួនទៅកាន់អន្តរជាតិកាន់តែខ្លាំងបន្ថែមទៀត ។

បន្តទៅមុខទៀត ផ្លូវឆ្ពោះទៅរកភាពរុងរឿង និងរស់រវើករបស់ប្រទេសជាតិគឺមិនអាចសម្រេចបានក្នុងរយៈពេលមួយយប់នោះទេ។ សាស្ត្រាចារ្យ និងនិស្សិតនៃមហាវិទ្យាល័យសម្ភារៈ និងវិស្វកម្មបរិស្ថាននៃសកលវិទ្យាល័យក្វាងស៊ី នឹងចងចាំនូវបេសកកម្មរបស់ពួកគេ ហើយលើកតម្កើងការខិតខំប្រឹងប្រែងនៃស្មារតីកម្រិតថ្នាក់ទីមួយនៃ "ការបណ្តុះគុណធម៌ និងចំណេះដឹង ខិតខំដើម្បីឧត្តមភាព"។ មហាវិទ្យាល័យនឹងប្រកាន់ខ្ជាប់នូវគោលការណ៍បណ្តុះទេពកោសល្យ ឆ្ពោះទៅមុខ រួបរួម និងការខិតខំប្រឹងប្រែង ព្រមទាំងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការអប់រំ។