មហាវិទ្យាល័យ
មហាវិទ្យាល័យពាណិជ្ជកម្ម

https://bs.gxu.edu.cn/English.htm

    មហាវិទ្យាល័យពាណិជ្ជកម្មនៃសកលវិទ្យាល័យក្វាងស៊ីមានប្រវត្តិដ៏វែងឆ្ងាយ និងល្បីល្បាញដែលមានតាំងពីការបង្កើតនាយកដ្ឋានសេដ្ឋកិច្ចក្នុងឆ្នាំ 1937។ លោក Li Da ជាអ្នកនយោបាយ និងជាទស្សនវិទូដ៏ល្បីល្បាញ ដែលបានបម្រើការជាប្រតិភូទីមួយក្នុងសមាជជាតិនៃបក្សកុម្មុយនិស្តចិន ហើយក៏ជានាយកដំបូងគេរបស់នាយកដ្ឋាន។ប៉ុន្មានឆ្នាំមកនេះ នាយកដ្ឋាននេះបានក្លាយជាផ្ទះរបស់អ្នកជំនាញល្បីៗជាច្រើនរូបរួមមាន Shi Fuliang, Zhang Renjia និង Xue Muqiao។ នៅឆ្នាំ 1997 មហាវិទ្យាល័យពាណិជ្ជកម្មត្រូវបានបង្កើតឡើងដើម្បីផ្តោតលើការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងអាជីវកម្ម។នៅឆ្នាំ 2021 មហាវិទ្យាល័យត្រូវបានរៀបចំឡើងវិញជាមហាវិទ្យាល័យពាណិជ្ជកម្មបច្ចុប្បន្ននេះ ឥឡូវនេះមហាវិទ្យាល័យក្លាយជាទីតាំងផ្តល់កម្មវិធីសិក្សាកម្រិតទីមួយផ្នែកគ្រប់គ្រង ដែលឆ្លើយតបទៅនឹងជំនាញថ្នាក់បរិញ្ញាបត្រ។

    ជាមួយគ្នាផងដែរ គុណតម្លៃនៃ សុចរិតភាព ការអប់រំ ការច្នៃប្រឌិត និងឧត្តមភាព ចក្ខុវិស័យ និងបេសកកម្មរបស់មហាវិទ្យាល័យគឺ ក្លាយជាមហាវិទ្យាល័យពាណិជ្ជកម្មកំពូលមួយរបស់ប្រទេសចិន ពង្រឹងចំណេះដឹងផ្នែកគ្រប់គ្រង បណ្តុះអ្នកដឹកនាំអាជីវកម្ម និងលើកកម្ពស់វិបុលភាព និងវឌ្ឍនភាពសង្គម។បច្ចុប្បន្ននេះ មហាវិទ្យាល័យមានដេប៉ាតម៉ង់ចំនួនបី៖ ការគ្រប់គ្រងសហគ្រាស គណនេយ្យ និងហិរញ្ញវត្ថុ និងការគ្រប់គ្រងទេសចរណ៍ ដែលផ្តល់ជូនថ្នាក់បរិញ្ញាបត្រចំនួនបួនផ្នែក គ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងទេសចរណ៍។ ក្នុងចំណោមនោះ គណនេយ្យ ការគ្រប់គ្រងពាណិជ្ជកម្ម និងការគ្រប់គ្រងទេសចរណ៍ គឺជាកន្លែងសំណង់ធំៗលំដាប់ថ្នាក់ជាតិចំនួនបីទីតាំង។ មហាវិទ្យាល័យនេះក៏ត្រូវបានអនុញ្ញាតឱ្យផ្តល់សញ្ញាបត្របណ្ឌិត និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ហើយ ផ្តល់ជូនកម្មវិធីថ្នាក់អនុបណ្ឌិតដែលមានជំនាញ ចំនួនបី៖ អនុបណ្ឌិតរដ្ឋបាលធុរកិច្ច (MBA) រួមទាំង អនុបណ្ឌិតរដ្ឋបាលធុរកិច្ចសម្រាប់ការគ្រប់គ្រងជាន់ខ្ពស់(EMBA) អនុបណ្ឌិតគណនេយ្យវិជ្ជាជីវៈ (MPAcc) និងអនុបណ្ឌិតរដ្ឋបាលទេសចរណ៍(MTA)។នេះជាមហាវិទ្យាល័យមួយក្នុងចំណោមមហាវិទ្យាល័យដំបូងបំផុតនៅក្នុងខេត្តក្វាងស៊ីដើម្បីជំរុញទេពកោសល្យ MBA ហើយបច្ចុប្បន្នជាមហាវិទ្យាល័យតែមួយគត់នៅក្នុងខេត្តក្វាងស៊ីដែលបណ្តុះទេពកោសល្យ EMBA

   មហាវិទ្យាល័យពាណិជ្ជកម្មមាននិស្សិតសរុបចំនួន 2,552 នាក់ រួមទាំងនិស្សិតថ្នាក់បរិញ្ញាបត្រ 998 នាក់ និងនិស្សិតបញ្ចប់ការសិក្សាចំនួន 1,554 នាក់។ បច្ចុប្បន្ននេះមានសាស្ត្រាចារ្យ និងបុគ្គលិកចំនួន 88នាក់ រួមទាំងសាស្ត្រាចារ្យ 25នាក់ សាស្ត្រាចារ្យរង 33នាក់ និងគ្រូពេញម៉ោង 68នាក់។ មហាវិទ្យាល័យរួមមានអ្នកជំនាញដែលបានទទួលប្រាក់ឧបត្ថម្ភពិសេសពីរដ្ឋាភិបាលនៃក្រុមប្រឹក្សារដ្ឋ គណនេយ្យករឆ្នើមថ្នាក់ជាតិ អ្នកជំនាញវ័យក្មេងជាតិក្នុងឧស្សាហកម្មទេសចរណ៍ អ្នកជំនាញឆ្នើមៗក្នុងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីបេក្ខជនកម្រិតទីពីរនៃខេត្តក្វាងស៊ី "សតវត្សរ៍ថ្មីនៃគម្រោងទេពកោសល្យដប់-រយ-ពាន់និងអ្នកជំនាញJunwuនៃសាកលវិទ្យាល័យ ក្វាងស៊ី។

   មហាវិទ្យាល័យពាណិជ្ជកម្មគ្របដណ្តប់លើផ្ទៃដីជាង 10,000 ម៉ែត្រការ៉េ ជាមួយនឹងការបង្រៀន ការស្រាវជ្រាវ និងឧបករណ៍ពិសោធន៍ដែលមានបំពាក់យ៉ាងល្អ។ មជ្ឈមណ្ឌលពិសោធន៍សេដ្ឋកិច្ច និងការគ្រប់គ្រង គឺជាបន្ទប់ពិសោធន៍ដ៏សំខាន់ក្នុងចំណោមសាកលវិទ្យាល័យក្នុងខេត្តក្វាងស៊ី និងជាមជ្ឈមណ្ឌលបង្ហាញការបង្រៀនថ្នាក់ជាតិដំបូងគេក្នុងវិស័យសេដ្ឋកិច្ច និងការគ្រប់គ្រងនៅក្នុងខេត្តក្វាងស៊ី។

    មហាវិទ្យាល័យនេះមានភាពខ្លាំងពូកែក្នុងការផ្តល់នូវការអប់រំប្រកបដោយភាពច្នៃប្រឌិត និងសហគ្រិនភាព ហើយជាមហាវិទ្យាល័យដែលបានកំណត់សម្រាប់មូលដ្ឋានសហគ្រិនភាពនិស្សិតនៃសាកលវិទ្យាល័យក្វាងស៊ី។ សិស្សានុសិស្សរបស់យើងទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិផ្សេងៗ។ ជាឧទាហរណ៍ ក្នុងឆ្នាំ 2016 ក្រុមរបស់យើងបានក្លាយជាម្ចាស់ជើងឯកនៃការប្រកួតគ្រប់គ្រងសកលនៅប្រទេសចិន និងទទួលបានចំណាត់ថ្នាក់លេខ 3 នៅក្នុងការប្រកួតជាសកល។លើសពីនេះ ក្រុមរបស់យើងបានឈ្នះពានរង្វាន់ "XueChuang Cup" ចំណាត់ថ្នាក់លេខមួយក្នុងវគ្គចុងក្រោយនៃការប្រកួតប្រតិបត្តិការសហគ្រាសសិប្បនិម្មិតរបស់សិស្សនិស្សិតថ្នាក់ជាតិ។ លើសពីនេះទៅទៀតក្នុងឆ្នាំ2018ក្រុមរបស់យើងបានឈ្នះពានរង្វាន់ប្រាក់នៅក្នុងកម្មវិធី "Chuangqingchun" ដែលជាការប្រកួតប្រជែងភាពជាសហគ្រិនរបស់និស្សិតមហាវិទ្យាល័យជាតិ ការប្រកួតប្រជែងពិសេស MBA និងការប្រកួតប្រជែងពិសេសនៃបណ្តាញព័ត៌មានសេដ្ឋកិច្ច។យើងក៏បានទទួល ចំណាត់ថ្នាក់លេខមួយក្នុងការប្រកួតជើងឯកសាកលវិទ្យាល័យ FISU ដែលជាការប្រកួតជើងឯកសាកលវិទ្យាល័យពិភពលោកជាលើកដំបូង។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិនៃការប្រកួតគ្រប់គ្រងសកលលោកលើកទី 41 និងទី 42 ក្រុមរបស់យើងបានឈ្នះរង្វាន់ទីពីរពីរឆ្នាំជាប់គ្នា។

   លើសពីនេះ ក្រុមរបស់យើងបានទទួលពានរង្វាន់មាសនៅក្នុងកម្មវិធីប្រកួតប្រជែងសហគ្រិនភាព "Challenge Cup" លើកទី 7 និងការប្រកួតប្រតិបត្តិការសហគ្រាសសិប្បនិម្មិត។ ប៉ុន្មានឆ្នាំមកនេះ មហាវិទ្យាល័យបានបង្កើតជារចនាសម្ព័ន្ធដែលមានវិន័យពេញលេញ ក្រុមសាស្ត្រាចារ្យឆ្នើម និងប្រព័ន្ធបង្រៀនដែលមានលក្ខណៈត្រឹមត្រូវ ដោយមានការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតជាង 30,000 នាក់។ អតីតនិស្សិតរបស់យើងមានសកម្មភាពក្នុងវិស័យផ្សេងៗ រួមមាននយោបាយ ធុរកិច្ច និងការអប់រំ ហើយបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សង្គម។ ចក្ខុវិស័យនៅថ្ងៃខាងមុខ មហាវិទ្យាល័យនឹងផ្តោតលើផ្នែកជាច្រើនដូចជា ប្រពន្ធ័ទិន្នន័យធំៗ បញ្ញាសិប្បនិម្មិតជាដើម ដោយខិតខំដើម្បីក្លាយខ្លួនជាមហាវិទ្យាល័យពាណិជ្ជកម្មលំដាប់